ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ដោយសារតែប្រជាពលរដ្ឋល្ងិតល្ងង់ខាងផ្លូវច្បាប់ ទើបធ្វើឲ្យបុគ្គលខិលខូចមួយចំនួនឃុបឃិតគ្នាជាប្រព័ន្ធបានចុះវាស់វែងដីធ្វើប្លង់រឹងដោយមានគម្រោងគិតទុកជាមុន រឿងរ៉ាវរំលោភបំពានច្បាប់...ខេត្តព្រៃវែង

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


{ខេត្តព្រៃវែង}÷ តាមប្រភពពីប្រជាពលរដ្ឋអ្នកមីង ងិន យ៉េត រស់នៅភូមិត្រពាំងស្រែ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង កើតទុក្ខមិនសុខចិត្តថាមានភាពអយុត្តិធម៌សម្រាប់គាត់ខ្លាំងណាស់ព្រោះ រឿងដ៏ជូរចត់សោកសង្រែង ផ្ដើមចេញពីប្អូនប្រុសបង្កើតរបស់គាត់ឈ្មោះ ងិន សៀ (បច្ចុប្បន្នស្លាប់) បានខ្ចីដីរបស់គាត់ស្នាក់នៅនិងអាស្រ័យផលហើយនៅក្នុងឆ្នាំ 1980ជាង ប្រហែល 1986 គាត់បានរៀបការជាមួយ ឈ្មោះ អ៊ី ឡៃ មិនមានកូននោះទេលុះដល់នៅក្នុងឆ្នាំ 1999 ក៏បានយកកូនស្រីគេមកចិញ្ចឹមដោយដាក់ឈ្មោះលក្ខណាបច្ចុប្បន្នមានអាយុ 25 ឆ្នាំ ក្រោយមកទៀតនៅឆ្នាំ 2007 ឈ្មោះ អ៊ី ឡៃ បានចាកចេញទៅធ្វើការនៅប្រទេសថៃ ដោយទុកឲ្យប្ដីនិងកូនស្រីនៅតែពីរនាក់ ដោយឪពុកជាអ្នកចិញ្ចឹមកូនស្រី បន្ទាប់មកនៅឆ្នាំ2010 ឈ្មោះ អ៊ី ឡៃ បានមកប្រទេសកម្ពុជាវិញនាំអ្នកថ្មីឈ្មោះឈៀង មកបង្ហាញខ្លួនបញ្ឈឺចិត្តប្ដី រហូតឈឺចិត្តគ្រាំគ្រាចុកចាប់ ដោយសារប្រពន្ធផិតក្បត់ទើបបណ្ដាលឲ្យឈ្មោះ ងិន សៀ ដែលជាប្ដីស្លាប់បាត់បង់ជីវិតនៅអាយុ 40 ឆ្នាំ នៅចុងឆ្នាំ 2011 លុះធ្វើបុណ្យហើយមិនបានបីខែផងដើមឆ្នាំ 2012 ប្រពន្ធឈ្មោះអ៊ី ឡៃ (តំណាងអោយកូន ឈ្មោះលក្ខណា)បានទាមទារទ្រព្យសម្បត្តិទុកឱ្យកូនឈ្មោះលក្ខិណា ភាគីបងប្អូនខាងប្ដីក៏យល់ព្រមប្រគល់ថវិកាចំនួន 4 លានរៀល ដើម្បីបញ្ចប់រឿង និងដូរត្រកូលកូនដាក់ឈ្មោះ ឈៀង លក្ខិណា វិញដើម្បីកុំឲ្យពាក់ព័ន្ធទៅថ្ងៃក្រោយទៀត តែដោយសារសេចក្ដីលោភលន់ចង់បានហួសហេតុពេកនោះឈ្មោះ អ៊ី ឡៃ បានបំពានកិច្ចសន្យាហើយបានប្ដឹងទាមទារដី ទៅដល់សាលាស្រុក ដូច្នេះដីនេះស្ថិតនៅក្នុងទំនាស់ដែលមានការដឹងឮពីអាជ្ញាធរភូមិឃុំ ចុះហេតុអ្វីបានជាអាចមានការវាស់វែងដីបាន ហើយថែមទាំងចេញបង្កាន់ដៃបានទៀតដោយដាក់ឈ្មោះសៀ លក្ខិណា ទៅវិញ បើយោងតាមការចេញសេចក្ដីប្រកាសផ្ទៀងផ្ទាត់ ដោយឃើញរបាយការណ៍មានភាពអយុត្តិធម៌បែបនេះហើយអ្នកមីង ងិន យ៉េតក៏បានដាក់ពាក្យបណ្ដឹងទាស់ទៅនិងសេចក្ដីប្រកាស់និងបង្កាន់ដៃក្នុងការវាស់វែងដីនេះ។


តាមប្រភពព័ត៌មានបានបន្ថែមទៀតថាអ្នកមីង ងិន យ៉េត បានអាស្រ័យផលធ្វើស្រែលើដីនេះតាំងពីឆ្នាំ 2012 មកម៉្លេះចុះហេតុអ្វីបានជាគាត់មិនដឹងទាល់តែសោះពេលជំនាញចុះមកវាស់វែងដី ទាំងដែលគាត់មិនបានទៅណានោះទេ! គាត់ថាមានភាពអយុត្តិធម៌ណាស់។

ស្នើសុំដល់មន្ទីរភូមិបាលសូរិយោដី លោកអភិបាលស្រុកមេសាង លោកអភិបាលខេត្តព្រៃវែង សម្ដេចតេជោ ហ៊ុន សែន បិតាសន្តិភាព សម្ដេចធិបតីហ៊ុន ម៉ាណែត សូមជួយរកយុត្តិធម៌ជូនគាត់ផង។

អង្គភាពសារព័ត៌មានយើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ជាំង ពីបញ្ហាសង្គម និងជាអ្នកនាំដំណឹង ឬនាំសារ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មកប្រជាពលរដ្ឋវិញ ឬរាយការណ៍ជូនដល់ប្រមុខថ្នាក់ដឹកនាំអោយលោកបានជ្រាបនៅរាល់បញ្ហា អសកម្មផ្សេងៗមួយចំនួន! ឬរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ ។

អង្គភាពសារព័ត៌មានយើងពុំមានចេតនា ណាមួលបង្កាច់ ឬជាន់ពន្លិច ស្ថាប័ន ណាមួយឡើយ។ ដែលបណ្ដាសារព័ត៌មានយើងខ្ញុំសូមរងចាំទទួលនូវរាល់ការបកស្រាយ ពីសាមុីខ្លួនពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ។ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕









No comments