ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

បង្ក្រាបសង្វៀនបញ្ជល់មាន់ នៅស្រុកមុខកំពូល ឃាត់ខ្លួនបាន៣នាក់ បញ្ជូនទៅកាន់តុលាការ!

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh
{កណ្ដាល}៖ មនុស្ស៣នាក់ត្រូវបានឃាត់ខ្លួន ខណៈរាប់សិបនាក់ទៀតរត់បាតជើងសព្រាត.ដោយសមត្ថកិច្ចប៉ូលីសស្រុក.ខេត្ត ប្រមូលបានរថយន្តរួមនិងម៉ូតូជាច្រើនគ្រឿង ដើម្បីយកមករក្សាទុក..!។

-ការបង្ក្រាបសង្វៀនបញ្ជល់មាន់ដ៏ធំ១នេះ ធ្វើឡើងនៅចំណុចដីចម្ការចេក ក្រោយភូមិឫស្សីជ្រោយ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីរសៀលទី០៩.១២.២០២៤។


ប្រភពបានឲ្យដឹងថា; នៅពេលសមត្ថកិច្ចទៅដល់ស្រាប់តែ អ្នកញៀនល្បែងរាប់សិបនាក់ បានរត់ប្រសេកប្រសាចផ្អើលអស់អ្នកភូមិ.ដោយខ្លះរត់ចូលព្រៃ.ខ្លះរត់ចូលភូមិផ្សេងដែលនៅក្បែរ.ចោលម៉ូតូឡាន..!។

ប៉ុន្តែក្នុងនោះ សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៣នាក់ ដើម្បីចាត់ការតាមនីតិវិធី.!។

ជនសង្ស័យទាំង៣នាក់៖ 

👉ទី១៖ ឈ្មោះ ជឹម ម៉ន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

👉២៖ ឈ្មោះ តឹក ចំរើន ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។ 

👉៣៖ ឈ្មោះ ឃ្លី យ៉ារ៉ូ ភេទប្រុស អាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅសព្វថ្ងៃភូមិ ពុកឬស្សី ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ចំពោះវត្ថុតាងរួមមាន៖ មាន់ជល់ចំនួន០២ក្បាល,ស៊ុមក្រុងមាន់ចំនួន១៤, កន្ត្រក់ដាក់មាន់ចំនួន០៣, ជ័រហ៊ុំសង្វៀនចំនួន០២ដុំ, កំរាលក្រាលជើងមាន់ចំនួន០៨, រថយន្តចំនួន០៤គ្រឿង, ម៉ូតូចំនួន៣០គ្រឿង, Passapp ចំនួន០១គ្រឿងនិងធុងទឹកកកចំនួន០១ផងដែរ។


លោកឧត្ដមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានថ្លែងប្រាប់នៅល្ងាចទី១០.១២.២០២៤ថា ជនសង្ស័យខាងលើ មន្ត្រីជំនាញបានកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការហើយ៕







No comments