លោក ជា ណារ៉ុន អភិបាល នៃគណៈអភិបាលស្រុកអូររាំងឪ ដឹកនាំកិច្ចប្រជុំ គណៈកម្មការរៀបចំសង្ក្រាន្តអូររាំងឪឆ្នាំថ្មី២០២៥

ពិធីរៀបចំអបអរសាទរ សង្ក្រាន្តអូររាំងឪឆ្នាំ២០២៥ នឹងប្រារព្ធទៅនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ថ្លែងក្នុងអង្គប្រជុំ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានធ្វើការចង្អុលបង្ហាញ និងណែនាំលេីប្លង់ទីតាំងរៀបចំតុបតែង ឆាកតន្ត្រី រថយន្តបាញ់ទឹក ល្បែងប្រជាប្រិយ និងស្ដង់ពិព័រណ៍បង្ហាញសមិទ្ធផលរបស់ស្រុក ជូនគណៈកម្មការ ដេីម្បីជាមូលដ្ឋានក្នុងការរៀបចំ ប្រកបដោយប្រសិទ្ធភាព ។
No comments