ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

រោងចក្រផលិតបារី🚭 ដោយគ្មានផ្លាកយីហោ មួយកន្លែង ក្នុងទឹកដីខណ្ឌកំបូល កំពុងធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំង...!

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


រោងចក្រផលិតបារី🚭 ដោយគ្មានផ្លាកយីហោ មួយកន្លែង ក្នុងទឹកដីខណ្ឌកំបូល កំពុងធ្វើឲ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋយ៉ាងខ្លាំង...!


ទីតាំងផលិតបារី🚭 គ្មានស្លាកយីហោមួយកន្លែង សង្ស័យតែអត់មានច្បាប់ ដែលមានជនជាតិចិនជាថៅកែ ស្ថិតក្នុងផ្លូវលំ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ

នេះបើតាមប្រភពប្រជាពលរដ្ឋ បានផ្ដល់ព័ត៌មានថា!នៅថ្ងៃទី 13 ខែមីនាឆ្នាំ 2025 នេះ ទីតាំងនេះ បានបើកដំណើរការជិត ៣ ឆ្នាំហើយ មិនទាន់មានអាជ្ញាធរ និងមន្ត្រីជំនាញណាមួយចុះអនុវត្តនិងមើលថាទីតាំងនេះមានច្បាប់ទម្លាប់ត្រឹមត្រូវឬអត់ ? ម្យ៉ាងទៀតប្រជាពលរដ្ឋបានឆ្លងកាត់លើផ្លូវលំនេះទៅវិញទៅមកលើកឡើងថា! ទីតាំងនេះរោងចក្រផលិតបារី🚭មិនស្គាល់ម៉ាក ហើយមានជះក្លិនមិនល្អ ប៉ះពាល់ទៅដល់សុខភាពកុមារតូចៗក៏ដូចជាប្រជាពលរដ្ឋរស់នៅទីនោះ និងអ្នកធ្វើដំណើរផងដែរ។

ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើ សំណូមពរទៅដល់លោកអភិបាលនៃគណៈអភិបាលខណ្ឌកំបូល ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ សូមមេត្តាចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន...ដោយធ្វើឲ្យប៉ះពាល់សុខភាពកុមារក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅទីនោះដោយក្លិនមិនល្អ ពាសពេញតំបន់ខាងលើនោះផង ។ 

ប្រជាពលរដ្ឋ សូមអំពាវនាវ សំណូមពរទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៏ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សូមជួយចាត់មន្ត្រីជំនាញចុះអធិការកិច្ច ត្រួតពិនិត្យទៅលើ ទីតាំងឃ្លាំងផលិតបារីគ្មានយីហោខាងលើនេះផង

អង្គភាពយើងខ្ញុំរង់ចាំការបំភ្លឺពីសំណាក់មន្ត្រីជំនាញពាក់ព័ន្ធ តាមរបបសារព័ត៌មាន រាល់ម៉ោងធ្វើការ ។ សូមអរគុណ!













No comments