ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ស្ត្រីចំណាស់ម្នាក់ចូលក្នុងបរិវេណសាលាឆ្លៀតឱកាសបន្លំធ្វើជាអាណាព្យាបាលសិស្ស ដោះក្រវិលក្មេង អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh
{រាជធានីភ្នំពេញ}÷ ករណី លួច (បន្លំដោះក្រវិលផ្លាកទីន) កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៦និង២៥នាទី ត្រង់ចំណុចក្នុងបរិវេណបឋម-អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

✍️ក្មេងស្រីរងគ្រោះឈ្មោះ អឿន កញ្ចនា ភេទស្រី អាយុ០៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

  ជនសង្ស័យឈ្មោះ ចេង លីនដា ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបាត់បង់: ១/ក្រវិលផ្លាកទីនទម្ងន់៥ហ៊ុន ចំនួន០១គូ ។

សម្ភារៈបន្សល់ទុក: ១/ក្រវិលលោហៈធាតុ ពណ៌លឿងចំនួន០១គូ ២/ទូរសព្ទដៃម៉ាក OPPO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង ។

ហេតុការណ៍÷ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៦និង២៥នាទី ក្មេងស្រីរងគ្រោះឈ្មោះ អឿន កញ្ចនា អាយុ០៨ឆ្នាំ កំពុងនៅក្នុងថ្នាក់រៀន(ថ្នាក់ទី១) នៃបឋម-អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ ផ្លូវ២១៧ ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យឈ្មោះ ចេង លីនដា ភេទស្រី អាយុ៥៨ឆ្នាំ បានដើរមកបក់ដៃហៅក្មេងស្រីរងគ្រោះឲ្យចេញពីក្នុងថ្នាក់រៀន រួចក្មេងស្រីរងគ្រោះក៏បានដើរមកជួបជនសង្ស័យ ហើយជនសង្ស័យក៏បានសួរក្មេងស្រីរងគ្រោះថា «ចៅថ្ងៃហ្នឹងគេរៀនអត់»? រួចក្មេងស្រីរងគ្រោះក៏បានឆ្លើយប្រាប់ជនសង្ស័យថា«ថ្ងៃហ្នឹងគេរៀនធម្មតាតើយាយ» ខណៈពេលនោះជនសង្ស័យក៏បានយកដៃអង្អែលក្បាលនិងវែកសក់របស់ក្មេងស្រីរងគ្រោះ រួចបន្លំលួចដោះក្រវិលផ្លាកទីន ទម្ងន់៥ហ៊ុន ពីត្រចៀករបស់ក្មេងស្រីរងគ្រោះហើយគេចខ្លួនបាត់ ។ 

លុះដល់វេលាម៉ោង១១និង០០នាទី ថ្ងៃខែឆ្នំាដដែល ឈ្មោះ គឹម អឿន ភេទប្រុស អាយុ៦៦ឆ្នាំ ដែលជាតាបង្កើតរបស់ក្មេងស្រីរងគ្រោះក៏បានមកយកក្មេងស្រីរងគ្រោះចេញពីសាលារៀន រួចក្មេងស្រីរងគ្រោះក៏បានរៀបរាប់អំពីហេតុការណ៍ខាងលើប្រាប់ឈ្មោះ គឹម អឿន ឲ្យបានដឹង ។ 

បន្ទាប់មកឈ្មោះ គឹម អឿន ក៏បាននាំក្មេងស្រីរងគ្រោះមកប្រាប់ឈ្មោះ ម៉ុច សុភា ភេទប្រុស អាយុ៤៣ឆ្នាំ ដែលជានាយករងបឋមសិក្សា ហ៊ុន សែន ដង្កោ រួចឈ្មោះ ម៉ុច សុភា ក៏បានឆែកកាមេរ៉ាសុវត្ថិភាពដែលបំពាក់ក្នុងបរិវេណបឋម-អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ មើលឃើញជនសង្ស័យ( ចេង លីនដា) ពិតជាបានធ្វើសកម្មភាពបន្លំដោះក្រវិលផ្លាកទីនរបស់ក្មេងស្រីរងគ្រោះនៅវេលាម៉ោង០៦និង២៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ប្រាកដមែន។ លុះដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤និង៣០នាទី ឈ្មោះ ម៉ុច សុភា កំពុងនៅបឋម-អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ ស្រាប់តែឃើញជនសង្ស័យ(ចេង លីនដា ) បានដើរចូលមកក្នុងបរិវេណបឋម-អនុវិទ្យាល័យ ហ៊ុន សែន ដង្កោ បម្រុងធ្វើសកម្មភាពបន្លំលួចដោះក្រវិលមាសឬផ្លាកទីន របស់ក្មេងៗ ដែលជាសិស្សានុសិស្សផ្សេងទៀត ទើបឈ្មោះ ម៉ុច សុភា ឃាត់ខ្លួនជនសង្ស័យ រួចទូរសព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យចុះអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។ ភ្លាមៗសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងរួមមាន៖ ១/ក្រវិលលោហៈធាតុពណ៌លឿងចំនួន០១គូ /ទូរសព្ទដៃម៉ាក OPPO ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ តាមនីតិវិធីច្បាប់។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបខ្លួន(ជនសង្ស័យ) និងបក្ខពួកឈ្មោះ រស់ សំអឿន ភេទប្រុស អាយុ៣១ឆ្នាំ(គេចខ្លួន) ពិតជាបានធ្វើសកម្មភាពបន្លំលួចដោះក្រវិលផ្លាកទីន របស់ក្មេងស្រីរងគ្រោះ ហើយយកទៅលក់នៅតូបលក់មាសមួយកន្លែងមិនចាំយីហោ ក្នុងផ្សារពោធិ៍ចិនតុង ស្ថិតនៅសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលុយចំនួន៩០០០០ (ប្រាំបួនម៉ឺនរៀល) ហើយជនសង្ស័យ បានឲ្យលុយទៅឈ្មោះ រស់ សំអឿន ចំនួន ៣០០០០ (បីម៉ឺនរៀល) យកលុយមកស៊ីចាយអស់ ប្រាកដមែន ហើយឈ្មោះ គង់ អឿន ក៏បានដាក់ពាក្យបណ្ដឹងចំឈ្មោះជនសង្ស័យ ដើម្បីឲ្យសមត្ថកិច្ចយើងចាត់ការតាមមតិវិធីច្បាប់តែម្ដង។ 

ក្រោយពីមានចម្លើយសារភាពនិងមានការសម្របសម្រួលពីលោកពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឲ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យនិងអនុវត្តតាមនីតិវិធីតែម្ដង។


No comments