ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

កងកម្លាំងអាវុធហត្ថ.ឃា.ត់.ខ្លួ.ន.នា.រីវ័យ.ក្មេ.ង.ម្នា.ក់.ចេ.ញ.សែ.កស្អុ.យ តាមដីកាបង្គាប់ឃាត់ខ្លួនរបស់ សាលាដំបូកខេត្តកំពង់ធំ

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


កងកម្លាំងអាវុធហត្ថ.ឃា.ត់.ខ្លួ.ន.នា.រីវ័យ.ក្មេ.ង.ម្នា.ក់.ចេ.ញ.សែ.កស្អុ.យ តាមដីកាបង្គាប់ឃាត់ខ្លួនរបស់ សាលាដំបូកខេត្តកំពង់ធំ

{រាជធានីភ្នំពេញ} ៖ នារីវ័យក្មេងម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ធ្វើការស្រាវជ្រាវឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យឃាត់ខ្លួន របស់សាលាដំបូងខេត្តកំពង់ធំ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ)។

ករណីឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ នៅចំណុចបុរីអារ៉ាខាវ៉ាថោនសឃ្វែរ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីវ័យក្មេងដែលត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន មានឈ្មោះពិន រស្មី អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលពីស្នងការស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាខេត្តកំពង់ធំ និងព្រះរាជអាជ្ញារាជធានីភ្នំពេញ នៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវចំនួន៤នាក់ មធ្យោបាយរថយន្ត ១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសអាវុធហត្ថខេត្តកំពង់ធំ បានចុះពន្លាតដែនដីសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៦០ “ជ” ចុះថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ចេញដោយលោកផាន់ រ័ត្នរិត្យា ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដោយឃាត់ខ្លួនឈ្មោះពិន រស្មី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅចំណុចបុរីអារ៉ាខាវ៉ាថោនសឃ្វែរ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន។

ក្រោយឃាត់ខ្លួន កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជនត្រូវចោទ ឱ្យទៅកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕ ប្រភព÷ នគរភ្នំ



No comments