ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh

ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា


(ខេត្តក្រចេះ) ឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល-ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី តំណាងឲ្យឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ។ដែលពិធីនេះបានប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យគោលាប់ ស្ថិតនៅក្នុងភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្តបុរី ខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុក មន្ត្រីជំនាញពាក់ព័ន្ធ កងកម្លាំងប្រដាប់គ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋប្រមាណជិត២០០នាក់។

នាឱកាសនោះលោក យិន វណ្ណ: អភិបាលស្រុកចិត្តបុរី បានមានប្រសាសន៍ណែនាំទៅកាន់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់និងបញ្ហាប្រឈមផ្សេងៗសូមឱ្យលើកឡើងនៅពេលនេះដើម្បីឲ្យថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការបកស្រាយនិងដោះស្រាយជូន ។

ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានមានប្រសាសន៍ថា វេទិកាសាធារណៈនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ បើមានចម្ងល់និងបញ្ហាប្រឈមផ្សេងៗ អាចឡើងសួនិងសំណូមពរបានដោយសារនៅទីនេះមានលោក លោកស្រី ដែលជាមន្ទីរតំណាង ចំណុះអោយឲ្យខេត្ត មានដូចជា មន្ទីការងារនិងបណ្តុះបណ្ដាលវិជ្ជាជីវៈ មន្ទីរកសិកម្ម និងមន្ត្រីជំនាញផ្សេងៗ ។ទន្ទឹមនេះឯកឧត្តមបានបញ្ជាក់ថា ក្នុងអាណត្តិរបស់ឯកឧត្តម នេត្រ ភក្រ្តា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានចាត់តាំងឲ្យឯកឧត្តមបណ្ឌិត ដឹកនាំចុះជួយស្រុកចិត្តបុរីនេះ ក្នុងគោលបំណងដើម្បីចូលរួមចំណែកសម្របសម្រួលនិងពាំនាំអ្វីមួយពីថ្នាក់ជាតិមកថ្នាក់មូលដ្ឋានពីថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិ ។ឯកឧត្តមបានបញ្ជាក់ទៀតថា ក្រុមការងារថ្នាក់ជាតិមកនេះមិនមែនមកជ្រៀតជ្រែកឬបណ្ដើមការងាររបស់រដ្ឋបាលមូលដ្ឋានថ្នាក់ក្រោមជាតិនោះទេតែផ្ទុយទៅវិញគឺជួយសម្របសម្រួលនិងពាំនាំអ្វីមួយពីថ្នាក់ជាតិមកថ្នាក់មូលដ្ឋានពីថ្នាក់មូលដ្ឋានទៅថ្នាក់ជាតិទៅវិញទេ។

ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងជាសំណួរនិងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ភ្លាមនោះថ្នាក់ដឹកនាំក៏ដូចជាមន្ទីរពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន បានធ្វើការបកស្រាយយ៉ាងយកចិត្តទុកដាក់ធ្វើឲ្យប្រជាពលរដ្ឋអស់ចម្ងល់ ទទួលយក និងសាទរហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំផងដែរ៕


































No comments