ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ឃាត់ខ្លួនជនជាតិចិន១៣នាក់ ដកហូតគ្រឿងញៀន និងអាវុធខ្លី នៅខណ្ឌច្បារអំពៅ នៃប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


ឃាត់ខ្លួនជនជាតិចិន១៣នាក់ ដកហូតគ្រឿងញៀន និងអាវុធខ្លី នៅខណ្ឌច្បារអំពៅ នៃប្រតិបត្តិការចុះរដ្ឋបាលត្រួតពិនិត្យដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានីភ្នំពេញ

{រាជធានីភ្នំពេញ}៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល និងឈានដល់ការឃាត់ខ្លួនជនជាតិចិន ចំនួន ១៣នាក់ (ស្រី៥នាក់) និងរកឃើញដកហូតវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។

ប្រតិបត្តិការចុះត្រួតពិនិត្យរដ្ឋបាលនេះ បានអនុវត្តឡើង តាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ ស្ថិតនៅត្រង់ចំណុចផ្ទះលេខ១០៤ ផ្លូវR១៣ (បុរីប៉េងហួត) ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្នុងប្រតិបត្តិការនេះដែរ! កម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញ វត្ថុតាងមួយចំនួនរួមមាន៖ អាវុធខ្លី១ដើម ម៉ាក Glock 19 មួយដើម, គ្រាប់អាវុធខ្លី ៩០គ្រាប់, គ្រាប់អាវុធវែង ២៤គ្រាប់, គ្រាប់បែកក្រឡាទាប១គ្រាប់ (ដោះគីបចេញ), ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ៥កញ្ចប់ថង់ធំល្មម, ថ្នាំគ្រាប់ពណ៌ផ្កាឈូក មានអក្សរ WY ១៣៤គ្រាប់, ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ខ្នោះដៃ២គូ និងទូរស័ព្ទ៤៨គ្រឿង។ 

បើតាមអាជ្ញាធរមានសមត្ថកិច្ច ជនសង្ស័យទាំង១៣នាក់នេះ មកពីខេត្តកោះកុង ១០នាក់ ស្រី០៥នាក់, ខេត្តត្បូងឃ្មុំម្នាក់ និងក្រុងបាវិតម្នាក់។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងពាក់ព័ន្ធ កំពុងស្ថិតក្រោមការសាកសួរតាមជំនាញ របស់សមត្ថកិច្ច ដើម្បីបន្ដនីតិវិធី ៕


No comments