ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ប្រកាសតែងតាំងលោក កង អាណាន់ ជាអភិបាលស្រុកអង្គរបូរី, អភិបាលខេត្តណែនាំ ឲ្យខិតខំបន្តបម្រើប្រជាពលរដ្ឋ ឲ្យបានល្អនៅក្នុងមូលដ្ឋាន

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh

{ តាកែវ }÷ លោក កង អាណាន់ ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ទំនុកចិត្ត ដោយប្រកាស់តែងតាំងជាអភិបាលស្រុកអង្គរបូរី ជំនួសលោក រស់ ប៊ុនធឿន ដែលបានទទួលមរណភាព កន្លងទៅ។

ពិធីប្រកាសតែងលោក កង អាណាន់ ជាអភិបាលស្រុកអង្គរបូរី បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក យួស ណាស៊ី ប្រធានក្រុមប្រិក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តតាកែវ។

ថ្លែងនៅក្នុងឱកាសនោះ​ លោក វ៉ី សំណាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកអង្គរបូរី ដែលកន្លងមកបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

លោក វ៉ី សំណាង បានលើកឡើងថា សមិទ្ធផលជាច្រើន ដែលកើតឡើងនេះ គឺមិនអាចសម្រេចបាននោះទេ បើគ្មានការចូលរួមសហការ ពីអាជ្ញាធគ្រប់លំដាប់ថ្នាក់ជាពិសេស ពីបងប្អូនប្រជាពលរដ្ឋ។

ឆ្លៀតនៅក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើដល់លោកអភិបាលស្រុកអង្គរបូរី ដែលបានប្រកាសតែងតាំងនាពេលនេះ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការ ទទួលខុសត្រូវខ្ពស់ព្រមទាំងប្រឹងប្រែង ឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតីដើម្បីបំពេញការងារ ជូនប្រជាពលរដ្ឋស្រុកអង្គរបូរី ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។

គួសបញ្ជាក់ថា លោក កង អាណាន់  ធ្លាប់រំរើការងារជាអភិបាលក្រុងដូនកែវ  រយៈពេល៧ឆ្នាំ ៥ខែ «ជិត២អាណត្តិ» ក្នុងការដឹកនាំជាអភិបាលក្រុងដូនកែវ លោកសកម្មក្នុងការងារ និងដឹកនាំយុវជនចុះធ្វើកិច្ចការងារមនុស្សធម៌ និងចុះជួយបងប្អូនប្រជាពលរដ្ឋ ដែលជួបទុក្ខលំបាក នៅក្នុងមូលដ្ឋានផងដែរនោះ ៕



















No comments