ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

សមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ពាក់ព័ន្ធនិងករណី រំលោភលើទំនុកចិត្ត (យកម៉ូតូទៅលក់)

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


សមត្ថកិច្ចអធិការនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ ឃាត់ខ្លួនបានជនជាតិចិនម្នាក់ ពាក់ព័ន្ធនិងករណី រំលោភលើទំនុកចិត្ត (យកម៉ូតូទៅលក់) 

{រាជធានីភ្នំពេញ} ÷កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី ត្រង់ចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

-ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៨A ផ្លូវលេខ៧ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-ឃាត់ខ្លួនជនសង្ស័យចំនួន០១ ឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា សញ្ជាតិកាណាដា មុខរបរវេជ្ជបណ្ឌិត ស្នាក់នៅខុនដូរ  ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជនសង្ស័យគ្មានសារធាតុញៀន)។ ឃាត់ខ្លួននៅវេលាម៉ោង ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ ត្រង់ចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-សម្ភារបាត់បង់៖ ១/ម៉ូតូម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KO-6843 លេខតួនិងលេខម៉ាស៊ីន006810 ចំនួន០១គ្រឿង។

វត្ថុតាងចាប់យក៖ 

១/រថយន្តម៉ាក LEXUS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2Z-8341 មានលេខតួ៥១០០៨ ២២៨០ ចំនួន០១គ្រឿង 

២/ប័ណ្ណសម្គាល់យានយន្តភ្នំពេញ 2Z-8341 របស់ឈ្មោះ KUANG XIU LI(ក្លែងក្លាយ)

៣/បណ្ណ័សម្គាល់ឈ្មោះ DR.KHUANG XIU LI របស់ SUNRISE JAPAN HOSPITAL ចំនួន០១ 

៤/ត្រាហត្ថលេខានិងឈ្មោះ DR.KHUANG X.LI ចំនួន០១ 

៥/ត្រាសម្គាល់ឈ្មោះ DR.KHUANG XIU LI របស់មន្ទីពេទ្យ KI-BIOWORLD/RPPH ចំនួន០១ 

៦/លុយដុល្លាអាមេរិកក្លែងក្លាយមួយចំនួន...

៧/កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ 

៨/ឧបករណ៍ ស្ទង់បេះដូង ចំនួន០១ 

៩/តាមប៉ុង ពណ៌ខៀវ សម្រាប់ផ្តិតមេដៃ ចំនួន០១ 

១០/ទូរស័ព្ទដៃម៉ាក REDMI ពណ៌ខៀវ ចំនួន០១ គ្រឿង ។

 ហេតុការណ៍៖ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KO-6843 លេខតួនិងលេខម៉ាស៊ីន006810 ទៅយកជនសង្ស័យឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាន់ណាដា ជាអ្នករាប់អានគ្នា នៅម្តុំការដ្ឋានសំណង់បុរីជីបម៉ុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលជនរងគ្រោះជិះមកដល់ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិម័លខាងលើ ជនរងគ្រោះក៏បានជិះម៉ូតូម៉ាកខាងលើឌុបឈ្មោះជនសង្ស័យទៅផឹកកាហ្វេ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ  ពេលជនរងគ្រោះជិះម៉ូតូមកដល់ត្រង់ចំណុចខាងមុខបុរីពិភពថ្មីខាងលើ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះលោតសញ្ញាឆេក នៅលើកុងទ័រម៉ូតូ ហើយជនសង្ស័យក៏បានសួរជនរងគ្រោះថា ម៉ូតូលោតឆេកយូហើយ ឫនៅ?រួចដឹងថាម៉ូតូខូចអីអត់ បន្ទាប់មកជនរងគ្រោះក៏បានឆ្លើយតបវិញថាម៉ូតូរបស់នាងខ្ញុំ(ជនរងគ្រោះ) ខូចអាគុយ រួចជនសង្ស័យក៏បាននិយាយថា ខ្ញុំ(ជនសង្ស័យ) មានមិត្តភ័ក្តធ្វើកានៅក្រុមហ៊ុនហុងដា នៅម្តុំអាកាសយានដ្ឋានពោធិ៍ចិនតុង ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាំថ្ងៃស្អែក ចាំខ្ញុំ(ជនសង្ស័យ) មកយកម៉ូតូទៅធ្វើឲ្យ រួចជនសង្ស័យក៏បានប្រាប់ជនរងគ្រោះឲ្យឈប់ម៉ូតូពីព្រោះជនសង្ស័យមានធុរៈបន្ទាន់នៅក្រុមហ៊ុន ហើយជនរងគ្រោះក៏បានជិះម៉ូតូម៉ាកខាងលើត្រឡប់ទៅផ្ទះខាងលើវិញ។  រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី ជនសង្ស័យនិងបក្ខពួកម្នាក់ទៀតមិស្គាល់ឈ្មោះ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន ក៏បានមកយកម៉ូតូម៉ាកខាងលើ ពីជនរងគ្រោះត្រង់ចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចជនសង្ស័យក៏និយាយថា ល្ងាចម៉ោងប្រហែល១៦និង៣០នាទី ជនសង្ស័យនិងយកម៉ូតូមកឲ្យជនរងគ្រោះវិញ ដោយសារជនរងគ្រោះជាអ្នករាប់អានគ្នា ទើបជនរងគ្រោះឲ្យម៉ូតូម៉ាខាងលើទៅជនសង្ស័យធ្វើ រួកជនសង្ស័យក៏បានឡើងជិះម៉ូតូទៅបាត់ ។ លុះដល់វេលាម៉ោង១៦និង៣០នាទី ថ្ងៃខែឆ្នាំដដែល មិនឃើញជនសង្ស័យយកម៉ូតូត្រឡប់មកវិញ ទើបជនរងគ្រោះទំនាក់ទំនងទៅទៅជនសង្ស័យសួរនាំរឿងម៉ូតូ តែជនសង្ស័យបាននិយាយប្រាប់ថា ម៉ូតូមិនទាន់ធ្វើរួច ហើយជនសង្ស័យក៏បានបិទលេខទូរស័ព្ទទាក់ទងមិនបាន ។ ទើបជនរងគ្រោះបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ។ 

លុះដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទី សមត្ថកិច្ចយើងក៏បានធ្វើស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង បានត្រង់ចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមផ្លូវច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យក៏បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបខ្លួន (ជនសង្ស័យ) ពិតជាបានយកម៉ូតូ០១គ្រឿងម៉ាកខាងលើ របស់ជនរងគ្រោះ ហើយរូបខ្លួន (ជនសង្ស័យ) បានយកម៉ូតូម៉ាកខាងលើទៅលក់ឲ្យមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ អាយុប្រហែល៣០ឆ្នាំ កម្ពស់១៧៤សង់ទី ម៉ែត្រ រាងស្គម សម្បុរខ្មៅ សក់ខ្លី មុខមូល នៅម្តុំផ្សារខេមល ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញបានលុយចំនួន១៣៧០ដុល្លារ ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ  ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។














No comments