ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

អភិបាលស្រុកអូររាំងឪ ដឹកនាំមន្ដ្រី និងយុវជន បន្ដដាំដេីមក្ងោក នៅឧទ្យានទន្លេស្ងួត

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh

 {អូររាំងឪ​} ៖​ លោក ជា ណារ៉ុន​ អភិបាលនៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក និងក្រុមប្រឹក្សាឃុំទាំង៧​ ព្រមទាំង​យុវជន​ សិស្សានុសិស្ស​

បន្ដចុះដាំជួសកូនក្ងោកចំនួន​ ៧៥ដេីម​ នៅជុំវិញសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ នាព្រឹក​ថ្ងៃទី១៣ តុលា ឆ្នាំ២០២៤។

គូសរំលឹកផង​ដែរថា​ ដេីមក្ងោក​ប្រមាណជា​ ១០០០​ ដេីម​ ដែលជា​ការ​ផ្ដល់​ជូនដោយផ្ទាល់​របស់​ ឯកឧត្តម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បានប្រគល់​ និង​ដាំនៅ​សួន​ឧទ្យាន​ទន្លេ​ស្ងួត​ កាលពីថ្ងៃទី​ ២៤​ ខែ​សីហា​ ឆ្នាំ​២០២៤​ ដឹកនាំ​ដាំដោយ​ ឯកឧត្ដម​ ង៉ូវ​ បូរីណា​ រដ្ឋលេខាធិការ​ ក្រសួង​បរិស្ថាន​។

ជាការកត់សម្គាល់​ កូនដេីមក្ងោក​ ប្រមាណ​ជា​ ១០០០​ ដេីម​ មាន​ភាពរីកលូតលាស់បានល្អ​ និង​មាន​ប្រមាណ​ជាង​ ១០ដេីម​ បាន​ងាប់​ និង​បាន​កំពុង​ដាំជួស​ មេីលថែដោយ​ ក្រុម​ការងារ​អភិបាល​ស្រុក​អូររាំងឪ​។

រដ្ឋបាល​ស្រុក​អូររាំងឪ​ បាន​នឹងយកចិត្ដទុក​ដាក់​ ក្នុង​ការ​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ ក្នុង​យុទ្ធនាការ​ ពន្លក​បៃតង​ និង​យុទ្ធនាការ​ការ​កាត់​បន្ថយ​ប្រេីប្រាស់​ប្លាស្ទិក​ ក្រោមប្រធានបទ​ ថ្ងៃនេះ​ខ្ញុំ​ មិនប្រេី​ថង់​ប្លាស្ទិក​ទេ​ ជាការ​បណ្ដុះ​ផ្នត់គំនិត​ សិស្សានុសិស្ស​ យុវជន​ និង​ប្រជាពលរដ្ឋ​ឱ្យ​ស្រលាញ់​ ការពារ​បរិស្ថាន​កម្ពុជា​ ដេីម្បី​រក្សា​បាន​ ភាពស្អាត​ ភាព​បៃតង​ និង​ចីរភាព​បរិស្ថាន ​។












No comments