នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងស្រុកព្រៃឈរ
{ខេត្តកំពង់ចាម}÷ខណ្ឌរដ្ឋបាលជលផលកំពង់ចាមនៅតែបន្តធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទក្នុងដែនសមត្ថកិច្ចរបស់ខ្លួនទើបគ្រប់ទីកន្លែង។ នេះគឺជាការខិត ខំប្រឹងប្រែងមួយរបស់សមត្ថកិច្ចជលផល ក្នុងពេលដែលពួកជនខិលខូចក៏នៅតែបន្តប្រព្រឹត្តអំពើល្មើស ច្បាប់ទៅតាមអ្វីដែលពួកគេអាចឆ្លៀតបាន។+ករណីទី១
-ឧបករណ៍លូស្បៃមុងចំនួន ០៧មាត់
-របាំងស្បៃមុងប្រវែង ១៧៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១០៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៨គីឡូក្រាម
នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី២
-ឧបករណ៍លូស្បៃមុងចំនួន ០៥មាត់
-របាំងស្បៃមុងប្រវែង ១២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៧៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៤គីឡូក្រាម
នៅចំណុចបឹងកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៣
-ឧបករណ៍រ៉ាវចំនួន ០៤មាត់
-របាំងរ៉ាវ ១២០ម៉ែត្រ
-បង្គោលចម្រឹងចំនួន ៦០ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ០៩គីឡូក្រាម
នៅចំណុចបឹងធំ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៤
-ឧបករណ៍លបប្រឹស១០០ ចំនួន ១៥គ្រឿង
នៅចំណុចទំនប់តាកុដ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
+ករណីទី៥
-ឧបករណ៍លូស្បៃមុងចំនួន ០៩មាត់
-របាំងស្បៃមុងប្រវែង ២២៥ម៉ែត្រ
-បង្គោលចម្រឹងចំនួន ១៣៥ដើម
-ចាក់លែងត្រីចម្រុះទម្ងន់ ១២គីឡូក្រាម
នៅចំណុចទំនប់តាកុដ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកលី ស្រ៊ី នាយខណ្ឌរដ្ឋបាលជលផលកំពង់ចាមស្ដីទីបានឲ្យដឹងថា កម្លាំងរបស់លោកដោយមានកិច្ច សហការជាមួយកម្លាំងអាជ្ញាធរប្រដាប់អាវុធតែងតែខិតខំបង្ក្រាបបទល្មើសគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ លោកទទួលស្គាល់ថា បទល្មើសនៅតែកើតមានក្នុងពេលដែលសមត្ថកិច្ចជំនាញរបស់លោក នៅតែបន្តសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃ។ លោកអំពាវនាវសូមឲ្យប្រជាពលរដ្ឋកុំប្រព្រឹត្តល្មើសច្បាប់ដើម្បីរួមចំណែកថែរក្សាធនធានធម្មជាតិ ៕





No comments