ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ធំ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែមិថុនានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន ”សែក ស្អុយ ”

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh

 

ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីម្នាក់ ត្រូវបាននគរបាលព្រហ្មទណ្ឌ ខេត្តកំពង់ធំ ឃាត់ខ្លួននៅថ្ងៃទី១៨ ខែមិថុនានេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ មិនបំពេញកាតព្វកិច្ចឧបករណ៍អាចជួញដូរបាន ”សែក ស្អុយ ” និងបានបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ។

ជនសង្ស័យ ឈ្មោះ ប៉ែន សូត្រ ភេទប្រុស អាយុ ៤៤ឆ្នាំ ដែលមានព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាទីប្រិឹក្សាទីស្តីការគណៈរដ្ឋមន្ត្រី ឋានៈ ស្មើ អនុរដ្ឋលេខាធិការ មានទីលំនៅផ្ទះលេខ ១០០២ ផ្លូវ៥១៦ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។







No comments