បុគ្គល់ដែលដេកដាក់ដាវលេីទ្រូងថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានហើយ
បុគ្គល់ដែលដេកដាក់ដាវលេីទ្រូងថតបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីម្សិលមិញត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យធ្វើការឃាត់ខ្លួនបានហើយ
នគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីអំពើ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ( យកកាំបិតប៉័ងតោ និងដាវ់ដងដែក ដាក់ក្រោមកែបម៉ូតូ ) នៅ ចំណុចបន្ទប់ជួលលេខ១៤ ផ្លូវ៦៩បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១៨ម៉ ១០នាទី ល្ងាច ។
ជនសង្ស័យឈ្មោះ រឹទ្ធ ពេជ្រភារុណ (ហៅហៀង)ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខ របរនៅផ្ទះ ស្នាក់នៅ បន្ទប់ជួលលេខ១៤ ផ្លូវ៦៩បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
-សម្ភារៈចាប់យក ៖ ដាវដងដែកចំនួន ០១ដើម ប្រវែង០៤តឹក(កែឆ្នៃ) , កាំបិតប៉័ងតោដងឈើចំនួន ០១ដើម ប្រវែង០៣តឹក និងទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកសាំសុង អេ៣២ ស្រោមពណ៌ផ្កាឈូក ០៨៨ ២១១ ៧៧ ៩៧ (របស់ជនសង្ស័យ) ។
-ដំណើររឿង ៖
កាលពីថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង ប្រហែល ២០ម៉ ០០នាទី យប់ មានគណនីហ្វេសប៊ុកឈ្មោះ Mam Pov Live បានធ្វើការបង្ហោះរូបភាពបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Heang Joker , ឈ្មោះ Heang Jlerm មានលាក់ទុកកាំបិតប៉័ងតោ និងដាវ នៅក្រោមកែបម៉ូតូ ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១០ម៉៣០នាទីព្រឹក ក៏ធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ រឹទ្ធ ពេជ្រភារុណ (ហៅហៀង) ភេទប្រុស អាយុ២០ឆ្នាំ ដែលជាម្ចាស់គណនី និងរូបភាពខាងលើនៅចំណុចមុខបន្ទប់ជួលលេខ១៤ ផ្លូវ៦៩បេតេ ភូមិ ត្នោតជ្រុំ១ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ (ចំណុចកើតហេតុ) រួមទាំងវត្ថុតាង ៖ ដាវដងដែកចំនួន ០១ដើម ប្រវែង ០៤តឹក(កែឆ្នៃ) , កាំបិតប៉័ងតោដងឈើចំនួន ០១ដើម ប្រវែង០៣តឹក និងទូរស័ព្ទដៃចំនួន ០១គ្រឿង ម៉ាកសាំសុង អេ៣២ ស្រោមពណ៌ផ្កាឈូក ០៨៨ ២១១ ៧៧ ៩៧ (របស់ជនសង្ស័យ) មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី២ ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ខ្លួនបានរើសដែកគេក្រឡឹងឈើមកកែឆ្នៃធ្វើជាដាវដងដែកខាងលើ ដើម្បីទុកលេង លុះរហូតដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ ខ្លួនបានថតរូបដាវ និងកាំបិតបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ខ្លួនទាំង ០២ខាងលើ ដើម្បីយកឡូយ នៅចំណុចបន្ទប់ជួលខ្លួន តែខ្លួនបានលុបចោលវិញព្រោះខ្លាចមានបញ្ហារ លុះរហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១០ម៉៣០នាទីព្រឹក ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕
No comments