បុរសម្នាក់បេីករថយន្ដបាញ់បេតុងធន់ធន់ បេីករ៉េចង្កូតបុកកង់បីឥណ្ឌាមួយគ្រឿង ដែលចតចោលនៅខឿន រួចជ្រុលមកបុកសសរស្ពានអាកាសបន្ថែមទៀត....!
បុរសម្នាក់បេីករថយន្ដបាញ់បេតុងធន់ធំ ស្លាកលេខ AT25 5-2023 បេីករ៉េចង្កូតបុកកង់បីឥណ្ឌាមួយគ្រឿង ដែលចតចោលនៅខឿន រួចជ្រុលមកបុកសសរស្ពានអាកាសមរតកតេជោបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣:៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ(ក្រោមស្ពានអាកាសមរតកតេជោ) សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕
No comments