ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

សង្គមគ្មានល្បែងស៊ីសង ផ្តើមចេញពីយើងទាំងអស់គ្នា

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh


សង្គមគ្មានល្បែងស៊ីសង ផ្តើមចេញពីយើងទាំងអស់គ្នា

{ខណ្ឌសែនសុខ}÷ ថ្ងៃទី 26 ខែមិថុនាឆ្នាំ 2025 នេះប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌មានដើម្បីឲ្យជួយផ្សាយឲ្យដឹងដល់ថ្នាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឲ្យមានវិធានការផង។ក៏ដូចជាទីតាំងតារាងបាល់ទះគ្មានផ្លាកយីហោមួយកន្លែងនេះបង្កប់ល្បែងស៊ីសង មាន់ជល់អនឡាញនិងឆ្នោតឡូតូ ដែលស្ថិតនៅ តាមបណ្ដាយផ្លូវវត្តអង្គតាមិញ នៅក្នុងសង្កាត់អូរបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សង្ឃឹមថាអាជ្ញាធរនិងចុះបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់បង្កើតអំពើបទល្មើសក្នុងមូលដ្ឋានក៏ដូចជាកើតអំពើហិង្សាក្នុងគ្រួសារ អសន្តិសុខ បទល្មើសចោរលួចចោរឆក់ចោរប្លន់៘

✍️.បើយោងតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ លោកបានដាក់បទបញ្ជារអោយ អភិបាលរាជធានី ខេត្ត ត្រូវបិទអោយអស់រាល់ល្បែងសុីសងទាំងអស់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

✍️សម្តេចបានបញ្ជាក់ថែមទៀតថា; ពេលនេះមិនមែនជាពេលត្រូវពង្រាយល្បែងសុីសងនោះទេ ព្រោះថារាល់ល្បែងសុីសងទាំងនេះមិនមែនជាកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ និងប្រទេសជាតិឡើយ ។






No comments