ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.kehaktomporraksmeymachulpichrithychey.com.kh មានទទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / អាសយដ្ឋាន: ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ភ្នំពេញ / ទំនាក់ទំនង៖ Tele: 0964797427 / 0885919879

Breaking News

ឯកឧត្តម សុខ ចាន់ភក្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ មីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥)

ដោយ :www.kehaktomporraksmeymachulpichrithychey.com.kh

(ខេត្តក្រចេះ) នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សុខ ចាន់ភក្តី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី និង ឯកឧត្តម ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សថ្នាក់ខេត្តចុះមូលដ្ឋានស្រុក តំណាងឲ្យឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរមីទ្ទិញខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨.មិថុនា.១៩៥១-២៨.មិថុនា.២០២៥) ។ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ការគណបក្សស្រុកចិត្របុរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន  សមាជិកនៃក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុក លោក លោកស្រីប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំទាំ១០ ក្នុងស្រុកចិត្របុរី លោកប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាធិការគណបក្សស្រុកចិត្របុរី លោកប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សឃុំទាំង១០ លោក លោកស្រីសមាជិកគណបក្សស្រុក លោក លោកស្រីប្រធានសាខាបក្សភូមិ យុវជនគណបក្ស យុវជនស.ស.យ.ក និងយុវជនស្រឡាញ់សន្តិភាព សរុប៤៥៥នាក់ (ស្រី២៣៨នាក់)។ក្នុងអង្គពិធីនេះបានឧបត្ថម្ភសារ៉ុងជូនសមាជិក សមាជិកានៃអង្គពិធីចំនួន៤០០សារ៉ុងផងដែរ៕

រូបថត: ក្រុមការងារលេខាធិការដ្ឋានស្រុកចិត្របុរី


























No comments