កម្លាំងអាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបាន០៨ នាក់ ករណីគ្រឿងញៀន.!
កម្លាំងអាវុធហត្ថខេត្តតាកែវ ចុះប្រតិបត្តិការ ឃាត់ខ្លួនជនសង្ស័យបាន០៨ នាក់ ករណីគ្រឿងញៀន.!
{ខេត្តតាកែវ} ៖ នៅថ្ងៃចន្ទ ទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ នៅថ្ងៃទី១៥-១៦ ខែសីហា ឆ្នាំ ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនជាក់ស្ដែង ជាបន្តបន្ទាប់នៅក្នុងភូមិខ្វាវ ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ។ ភូមិត្រពាំងរុន ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ និងបានបន្តពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ សហការ ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំរួម ដោយលោក វរសេនីយ៍ទោ អ៊ួង វីរៈរ័ត្ឋមុន្នី នាយការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបនៅ ចំណុចខាងជើងវត្តសំរោងអណ្ដែត ស្ថិតក្នុងភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨ នាក់(ប្រុស)
+ដកហូតវត្ថុតាងរួមមាន៖
១. ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ ទម្ងន់
២០.៩៤ក្រាម (ថ្លឹងទាំងសំបកថង់)
២. ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
៣. ម៉ូតូចំនួន០៤គ្រឿង
៤. ដាវដែកចំនួន០១ដើម
៥. ទូរស័ព្ទចំនួន ០៧គ្រឿង
៦. សម្ភារៈវេចខ្ចប់និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
No comments