ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(យកកន្ត្រៃកាត់ខ្សែកាបចាក់សោរកង់មុខលួចយកម៉ូតូ ០១គ្រឿង)
អធិការខណ្ឌមានជ័យ
✍️.ដោយអនុវត្តតាមការណែនាំពីលោកវរសេនីយ៍ឯកអ៊ុក បូនីន
ប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស(យកកន្ត្រៃកាត់ខ្សែកាបចាក់សោរកង់មុខលួចយកម៉ូតូ ០១គ្រឿង)
💢កន្លែងកើតហេតុ :
នៅចំនុចមុខបន្ទប់ជួល ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង០៧:០០នាទីព្រឹក។
ជនសង្ស័យចំនួន ០១នាក់:
០១.ឈ្មោះ ឃួន មួន ភេទប្រុស អាយុ ៤០ឆ្នាំ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន)។
សំភារៈបន្សល់ទុក: ម៉ូតូម៉ាក Honda Scopy ឆ្នាំ២០២៣ ព៌ណស លេខតួ MLHJK 0431P5311577។
សំភារៈបាត់បង់:គ្មាន
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការខណ្ឌមានជ័យ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
No comments