បង្ហាញមុខជនសង្ស័យ០២ នាក់រហ័សនាមKV ដែលធ្វើសម្មភាពហិង្សារ និងធាក់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
បង្ហាញមុខជនសង្ស័យ០២ នាក់រហ័សនាមKV ដែលធ្វើសម្មភាពហិង្សារ និងធាក់ប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ
{រាជធានីភ្នំពេញ}៖ នគរបាលខណ្ឌដង្កោធ្វើការសហការជាមួយនគរបាលខេត្តកណ្ដាល ស្រាវជ្រោវឈានទៅការឃាត់ខ្លួនសង្ស័យ០២នាក់ រហ័សនាមក្រុមKV និងបក្ខពួកផ្សេងទៀតកំពុងស្រោវជ្រោវ។ ដែលយកមកបង្ហាញ់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ជាសាធារណៈ ។
ជនរងគ្រោះមិនស្គាល់ឈ្មោះ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មិនស្គាល់ទីលំនៅ ។
ជនសង្ស័យឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មផ្សារដែក មានទីលំនៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សម្ភារៈបាត់បង់: គ្មាន ។
វត្ថុតាងចាប់យក: ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ មានលេខតួនិងលេខម៉ាស៊ីន0192091 ពាក់ផ្លាកលេខ1AT-7090 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកIPHONE X ចំនួន០១គ្រឿង ។
តាមប្រភពពីនគរបាលបានអោយដឹងថា ហេតុការណ៍ : កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង០២និង៤១នាទី មានករណីហិង្សាដោយចេតនា ត្រង់ចំណុចខាងត្បួងរបងមណ្ឌលប្រល័យពូជសាសន៍ជើងឯក ផ្លូវបេតុង ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះចំនួន០២នាក់ ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ មិនចាំផ្លាកលេខ ពីរត្បួងទៅជើងដល់ចំណុចកើតហេតុខាងលើ ស្រាប់ជនសង្ស័យមួយក្រុមមានគ្នាប្រហែល៣៥នាក់

១/ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ
២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ
៣/ឈ្មោះ ហេង សុំបញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
៤/ឈ្មោះ ឃន សុខខៀវ ភេទប្រុស អាយុ១៨ឆ្នាំ
៥/ឈ្មោះ សាក់ ភេទប្រុស អាយុ១៨ឆ្នាំ
៦/ឈ្មោះ អ៊ូនូ ភេទប្រុស អាយុ១៨ឆ្នាំ
៧/ឈ្មោះ ខេម ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួកមួយចំនួននាទៀតមិនស្គាល់ឈ្មោះ ជិះម៉ូតូប្រហែល២០គ្រឿង បានធ្វើសកម្មភាពយកដងឆាត់ព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះទាំង០២នាក់ រួចក្រុមជនសង្ស័យក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុទៅបាត់មិនបានមកដាក់រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្ដឹងនៅនឹងសមត្ថកិច្ចឡើយ ក្រោយពីមានហេតុការខាងលើកើតឡើង សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវកំណត់បានភិនភាគជនសង្ស័យ និងផ្លាកលេខម៉ូតូរបស់ជនសង្ស័យដែលធ្វើសកម្មភាព ។
លុះដល់ថ្ងៃ១៣ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៤និង០០នាទី សមត្ថកិច្ចបានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ នៃអធិការដ្ឋាននគរស្រុកកៀនស្វាយ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកធ្វើសកម្មភាពខាងលើបានចំនួន០២នាក់ ១/ឈ្មោះ ទ្រី ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ២/ឈ្មោះ អ៊ូ សុផល ហៅស ភេទប្រុស អាយុ១៨ឆ្នាំ រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ មានលេខតួនិងលេខម៉ាស៊ីន0192091 ពាក់ផ្លាកលេខ1AT-7090 ចំនួន០១គ្រឿង, ២/ទូរស័ព្ទដៃម៉ាកIPHONE X ចំនួន០១គ្រឿង ត្រង់ចំណុចតារាងបាល់ទេះ ផ្លូវបេតុង ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួក៣៣នាក់ទៀត
១/ឈ្មោះ ហេង សុំបញ្ញា
២/ឈ្មោះ ឃន សុខខៀវ
៣/ឈ្មោះ សាក់
៤/ឈ្មោះ អ៊ូនូ
៥/ឈ្មោះ ខេម និងបក្ខពួកចំនួន២៨នាក់ទៀតមិនស្គាល់ឈ្មោះ (គេចខ្លួន) ពិតជាបានជិះម៉ូតូ២០គ្រឿងឌុបគ្នាប្រដាប់ដោយដងឆ័ត្រ បានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះទាំង០២នាក់ខាងលើ ហើយជនសង្ស័យឈ្មោះ ទ្រី ពន្លឺ បានយកទូរស័ព្ទដៃរបស់ខ្លួន ថតសកម្មភាពពេលព្រួតគ្នា វ៉ៃទៅលើជនរងគ្រោះ ដោយមានវីដេអូសកម្មភាពក្នុងទូរស័ព្ទដៃម៉ាក Iphone x ជាវត្ថុតាងចាប់យករបស់ជនសង្ស័យ {ប្រាកដមែន} ។
ហើយមុនពេលកើតហេតុខាងលើ ក្រុមជនសង្ស័យក៏បានធ្វើសកម្មភាពព្រួតគ្នាវ៉ៃបំផ្លាញម៉ូតូរបស់អ្នកធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ រួចបានទៅធ្វើសកម្មភាពវ៉ៃជនរងគ្រោះទាំងពីរនាក់ខាងលើតែម្តង ។ ក្រៅពីសកម្មភាពខាងលើក្រុមជនសង្ស័យ ក៏ធ្លាប់បានធាក់ប្លន់យកម៉ូតូរបស់ប្រជាពលរដ្ឋ តាមដងផ្លូវជាច្រើនកន្លែងទៀត ថែមទៀត ហើយក្រុមជនសង្ស័យខាងលើ ជាក្រុមក្មេងទំនើងឈ្មោះ KV ហៅក្រោយវត្ត ។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានអនុញ្ញាតឱ្យសមត្ថកិច្ចធ្វើឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
No comments